គ.ជ.ប ប្រកាសថា CPP ទទួលបានអាសនៈទាំង៥៨ ក្នុងព្រឹទ្ធសភា
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ យោងតាមការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប បានបញ្ជាក់ថា CPP ទទួលបានអាសនៈចំនួន ៥៨ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។ ចំណែកគណបក្សផ្សេងៗទៀត ពុំទទួលបានអាសនៈនោះឡើយ ។
តាម គ.ជ.ប អង្គបោះឆ្នោតបានអញ្ជើញទៅបោះឆ្នោតក្នុងការិយាល័យទាំង៣៣ និង៨ភូមភាគ ក្នុងឃុំ-សង្កាត់១៦៤៦ ចំនួន១១៦៧០នាក់ ស្មើនឹង៩៩,៧៩ ក្នុងចំណោមអ្នកមានឈ្មោះ ទៅបោះឆ្នោតចំនួន១១,៦៩៥នាក់ ។
យ៉ាងណាក៏ដោយ អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ ចោលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតគណបក្សប្រឆាំងនេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ប្រឆាំងដាច់ខាតចំពោះ និងបដិសេធ ទាំងស្រុងចំពោះ លទ្ធផលបោះឆ្នោតនេះ៕