មន្ត្រីរាជការ អាចបង់រំលោះម៉ូតូថ្មីបានរហូតដល់០៤ឆ្នាំចាប់ពីពេលនេះតទៅ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មករា ២០១៨ ) ៖ ដោយមើលឃើញពីភាពលំបាករបស់មន្ត្រីរាជការមួយចំនួនធំក្នុងការធ្វើដំណើរបំពេញការងារ ប្រចាំថ្ងៃនេះ។ ក្រុមហ៊ុនរចនាបទខ្មែរ រុងរឿង និងកងពលតូចដឹកជញ្ជូន៩៩ បានរួមសហការគ្នាផ្តល់សេវា ទិញនិងលក់ម៉ូតបង់រំលោះជាប្រចាំខែ ដែលផ្តល់រយៈពេលបង់រហូតដល់០៤ឆ្នាំ ចាប់ពីពេលនេះតទៅ។
នៅក្នុងពិធីបើកសម្ពោធការលក់ម៉ូតូបង់រំលោះជូនមន្ត្រីរាជការដំបូង ធ្វើឡើងរវាងក្រុមហ៊ុនរចនាបទ ខ្មែររុងរឿង ម.ក និងកងពលតូចដឹកជញ្ជូន៩៩ នៅថ្ងៃទី២៣ មករា ឆ្នាំ២០១៨កន្លងទៅនេះ លោក អៀម សុខហេង នាយកប្រតិបត្តិរចនាបទ ខ្មែររុងរឿង បានលើកឡើងថា ម៉ូតូដែលនាំមកសម្រាប់លក់ជូនមន្ត្រី រាជការនាពេលនេះមានចំនួនសរុប២០២ម៉ូតូ រួមមាន០៥ប្រភេទ។
លោកបានបញ្ជាក់ថា ការបង់រំលោះជាប្រចាំខែនេះគឺមានជំរើសចំនួន៤ផងដែរ ទៅតាម លទ្ធភាពរបស់មន្តីការាជការដែលអាចបង់បានមានរយៈពេលបង់១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ និង៤ឆ្នាំ ជាមួយនឹងអត្រា ការប្រាក់ទាប១.៥% ក្នុងមួយខែ៕