ក្រសួង​​អំពាវ​នាវ​​​ឲ្យ​​ពល​រដ្ឋ​​បង្កើន​​ការ​ប្រុង​ប្រយ័ត្ន​​​ឥទ្ធិពល​​ព្យុះ​​​ចូល​មក​ដល់​​​​​ល្ងាច​​​នេះ​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២៥ ធ្នូ ២០១៧) ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ​នេះ បានចេញ​សេចក្តីជូនដំណឹង​បន្ថែម ស្តីពី​ឥទ្ធិពល​របស់​ព្យុះ​ទី ២៧ ឈ្មោះ តឹ​ម ប៊ិន (TEMBIN) មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​។​

តាមរយៈ​សេចក្ដីជូនដំណឹង​នេះ ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ព្យុះ តឹ​ម​ប៊ិន នឹងមាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​​បង្កឱ្យមាន​ខ្យល់​បក់បោក​ខ្លាំង លាយឡំ​ជាមួយនឹង​ភ្លៀង​ខ្លាំង​នៅលើ​ផ្ទៃសមុទ្រ និង​តំបន់ឆ្នេរ​ព្រមទាំង​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូទាំងប្រទេស​។​
​ ​
​ជាមួយគ្នានេះ​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ជាពិសេស​អ្នកធ្វើដំណើរ​តាម​សមុទ្រ​គួរ​ផ្អាក​​សកម្មភាព ចាប់ពី​ល្ងាច​ថ្ងៃទី ២៥ ខែធ្នូ រហូតដល់​ស្ថានភាព​អាកាសធាតុ បានល្អ​ប្រសើរ​ឡើងវិញ​៕​

1

Related Articles

Back to top button
Close
Close