ស្រីលង្កាដោះលែងអ្នកនេសាទចិនដើម្បីបញ្ជាក់ពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ
ទាហានជើងទឹកស្រីលង្កា បានដោះលែងអ្នកនេសាទចិនជាប់ឃុំ ៣៧នាក់ ដើម្បីបញ្ចប់នូវអ្វីដែល អាច ជាការសាកល្បងនៃការកើនឡើងទំនាក់ទំនងស្អិតរមួតរវាងចិននិង ស្រីលង្កា។
មានការចាប់ខ្លួនអ្នកនេសាទទាំងទាំងឡាយដែលឋិតនៅលើទូកនេសាទចំនួន២គ្រឿង នៅក្បែរក្រុង Batticola ដែលឋិតនៅឆ្នេរភាគខាងកើតនៃប្រទេសស្រីលង្កា កាលពីយប់ថ្ងៃអាទិត្យពីបទនេសាទ លើដែនសមុទ្រស្រីលង្កា។
ឯកអគ្គរដ្ឋទូតចិន បានទទូចឲ្យអាជ្ញាធរស្រីលង្កាធ្វើការដោះលែងអ្នកនេសាទទាំង នោះឲ្យបានឆាប់ តាមតែអាចធ្វើបាន។
ចិន បានផ្តល់កម្ចីទៅស្រីលង្ការាប់រយលានដុល្លារ ដើម្បីសង់កំពង់ផែ, ផ្លូវថ្នល់, ផ្លូវរថភ្លើង, រោងចក្រ អគ្គីសនី និងព្រលានយន្តហោះថ្មីមួយ៕ (Radio Australia)