ចាក់ឬសអាជីវកម្មជ្រៅនៅប្រទេសចិន៖ បង្កើននិម្មាបនកម្មក្នុងវិស័យបញ្ញាសិប្បនិម្មិត កន្លែងនេះអាចផ្តល់ឱកាសទីផ្សារដ៏ពិសេស
Cambodia News
កិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលបានបើកធ្វើនៅទីក្រុងសៀងហៃកាលពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកក្កដា។
ព្រឹត្តិការណ៍ AI សកលលើកនេះ ជាវេទិកាដ៏សំខាន់សម្រាប់បម្រើដល់ក្រុមហ៊ុនជាង ១១០០ ដើម្បីបង្ហាញបច្ចេកវិទ្យាទំនើបៗ ហើយក៏ជាវេទិកាដ៏ល្អសម្រាប់ក្រុមហ៊ុន AI អន្តរជាតិឈានមុខគេក្នុងការតភ្ជាប់ជាមួយទីផ្សារចិន។ សម្រាប់ក្រុមហ៊ុនពហុជាតិ ប្រទេសចិនគឺជាជម្រើសដ៏ល្អបំផុតសម្រាប់បង្កើននិម្មាបនកម្មក្នុងវិស័យបញ្ញាសិប្បនិម្មិត។
លោក Achim Peltz មកពីក្រុមហ៊ុន Siemens AG បានថ្លែងថា អ្វីដែលកិច្ចប្រជុំបញ្ញាសិប្បនិម្មិតពិភពលោកទាក់ទាញ មិនត្រឹមតែការតាំងពិព័រណ៍ក្រោមប្រធានបទ AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មដ៏ទូលំទូលាយដែលធ្វើឱ្យគាត់ចាប់អារម្មណ៍ផងដែរ ។ ដូច្នេះ រំពឹងថានឹងធ្វើការជាមួយដៃគូសហប្រតិបត្តិការ ដើម្បីបង្កើតគុណតម្លៃជាក់ស្តែងសម្រាប់ឧស្សាហកម្មផលិតកម្ម។
លោក Xiong Yi មកពីក្រុមហ៊ុន Schneider Electric បានថ្លែងថា ប្រទេសចិនមានសមត្ថភាពខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំខ្លាំងនៅក្នុងឧស្សាហកម្មពាក់ព័ន្ធនឹង AI។
លោក Han Chen មកពីក្រុមហ៊ុន ABB Group បានថ្លែងថា អតិថិជនចិនទទួលស្គាល់ និងឱបក្រសោបយ៉ាងសកម្មនូវបញ្ញាសិប្បនិម្មិត (AI) ដែលជាកម្រិតនៃការចូលរួមដែលមិនអាចប្រៀបធៀបបានជាមួយទីផ្សារដទៃទៀត៕




