សម្តេច ហ៊ុន សែន៖ កម្ពុជាសន្តិភាពពោរពេញទៅដោយឱកាសគ្រប់យ៉ាង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ តុលា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសំណេរតាមបណ្តាញសង្គមfacebookនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះថា រាល់នូវបញ្ហា និងវិបត្តិទាំងឡាយដែលកំពុងកើតឡើងនៅមជ្ឈឹមបូពា៍ព្រមទាំងបញ្ហាជនភៀសខ្លួន និងការបាញ់សម្លាប់មនុស្សនៅសហរដ្ឋអាមេរិកកាលពីថ្មីៗនេះ គឺជាសោកនាដកម្មដែលមនុស្សជាតិគ្រប់ទីកន្លែង រួមទាំងកម្ពុជាមិនត្រូវការឡើយ។
សម្តេចតេជោ ហ៊ុន សែន សូមជូនពរ និងអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង៕