សម្ដេចតេជោ ជូនពរ សិស្សានុសិស្សឲ្យប្រឡងជាប់គ្រប់គ្នា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ សីហា ២០១៧) ៖ ថ្ងៃទី ២១ សី ហា ២០១៧នេះ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមចៅៗនិងក្មួយៗសិស្សានុសិស្សទាំងអស់យក ចិត្តទុកដាក់ក្នុងការប្រឡង កុំមានការភ័យខ្លាចប៉ុន្តែត្រូវគោរពវិន័យ និងបទបញ្ញត្តិប្រឡងអោយបានត្រឹមត្រូវ ព្រោះអ្នកចេះគឺជាប់។
នេះជាការលើកឡើងរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលើទំព័រហ្វេសប៊ុករបស់ម្ដេច ខណៈដែលសិស្សានុសិស្សនៅកម្ពុជាកំពុងតែប្រឡងមធ្យមសិក្សាទុតិយភូមិ។
ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់មន្ត្រីសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយប្រចាំមណ្ឌលនិងអាជ្ញាធរដែនដីទទួលផែនសន្តិសុខនិងសណ្ដាប់ធ្នាប់ដែលបានចូលរួមសហការគ្នាដើម្បីអោយដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃនេះប្រព្រឹត្តិទៅដោយ រលូន និងមានតម្លាភាព៕