កូនស្រី​វិកលចរិត​កាប់​​​ឪពុក​១៨​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ក្រោយ​​បញ្ជូន​មក​មន្ទីរពេទ្យ​

សារព័ត៌មាន​ Cambodia News/​

ស្វាយរៀង (០៨ សីហា ២០១៧) ៖ បុរស​វ័យចំណាស់ម្នាក់ ត្រូវ​កូនស្រី​វិកល​ច​រឹត​កាប់​ប្រហារ​ចំនួន​១៨​កាំបិត ឈាម​ហូរ​ស្រោច​ខ្លួន ​បណ្តាល​ឲ្យ​រង​បួស​ធ្ងន់ធ្ងរ​ដេក​សន្លប់​នៅ​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​សង្វេគ ហើយ​បាន​ក្រុម​គ្រួ​សារបាន​ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ក៏​ប៉ុន្តែ​ដោយ​មុខរបួស​ធ្ងន់ធ្ងរ​ពេក​មិន​អាច​ជួយ​សង្គ្រោះ​បាន ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ សីហា ២០១៧ នៅ​ក្នុង​មន្ទីរពេទ្យ​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​កូនស្រី​កាប់​ប្រហារ​ឈ្មោះ ព្រំ សា​មឿ​ន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ខ្នុរ​ខាងជើង ឃុំ​ស្វាយ​អង្គ ស្រុក​ស្វាយ​ជ្រំ​។ រីឯ​កូនស្រី​ឈ្មោះ ឃឹម ស្រី​នួន អាយុ​២៥​ឆ្នាំ មាន​ជំងឺសរសៃប្រសាទ​រយៈពេល​៣​ឆ្នាំ​មក​ហើយ។​

ក្រោយមក​ជំងឺ​បាន​ធូរស្រាល​នាង​មិន​កាច រស់នៅ​ធម្មតា​បាន​ប្រមាណ​ពីរ​បី​ខែ​មក​ហើយ រហូត​មក​ដល់​ថ្ងៃ​ទី​៤ សីហា ២០១៧ វេលា​ម៉ោង​៩​ព្រឹក មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ទាញ​កាំបិតប៉័ងតោ កាប់​ប្រហារ​ទៅ​លើ​ឪពុក​យ៉ាង​រន្ថើន​ដូច​ជា​ដំរីចុះប្រេង កាប់​ចំ​ក្បាល ចំ​ដងខ្លួន ចំ​ស្មា ចំ​ដៃ​សងខាង ចំ​ក្បាលជង្គង់ កំភួនជើង សរុប​ចំនួន​១៨​កាំបិត​ហូរ​ឈាម​ស្រោច​ខ្លួន​សន្លប់​នៅ​ក្នុង​ថ្លុកឈាម គួរ​ឲ្យ​រន្ធត់​។

បន្ទាប់​មក​ក្រុម​គ្រួ​សារបាន​ដឹក​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ សីហា ២០១៧ ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​កូនស្រី​ដែល​មាន​ជំងឺសរសៃប្រសាទ​នោះ ក្រុម​គ្រួសារ​ចាប់ចង​ដាក់ច្រវ៉ាក់ នៅ​ក្រោមផ្ទះ និង​មិន​ប្តឹង​សមត្ថកិច្ច​ទេ ដូច្នេះ​សមត្ថកិច្ច​ក៏​មិន​បាន​ចាប់ខ្លួន​ដែរ​៕

1

 

Related Articles

Back to top button
Close
Close