សម្តេច ហ៊ុន សែន សន្យា​​ផ្តល់​​ប្រាក់​ខែ​​ដល់​​មន្ត្រីឃុំ​​/​សង្កាត់​ CPP ​ដែល​​ធ្លាក់​ឆ្នោត​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៨ មីនា ២០១៧) ​៖ ​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល់​ជាមួយ​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ជា​សាធារណៈ​ថា មន្ត្រីឃុំ​សង្កាត់ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បាត់បង់​អ​សនៈ​របស់ខ្លួន​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ និង​ទទួលបាន​ប្រាក់ខែ​ពី​គណបក្ស​។​

តាម​លោក សុខ ឥសាន មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ថ្លែង​បញ្ជាក់​ដូចគ្នា​ដែរ​ថា មន្ត្រីឃុំ​/​សង្កាត់ ដែល​បាត់បង់​អ​សនៈ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​គណបក្ស​ស្មើគ្នា​នឹង​ប្រាក់ខែ​ក្នុង​មុខតំណែង​មុន​ធ្លាក់ឆ្នោត ។ លោក​ថ្លែងថា អ្វី​ទាំងអស់នេះ ជាការ​គិតគូរ​និង​លើកស្ទួយ​ចំពោះ​ជីវភាព​របស់​មន្ត្រី គណបក្ស​ដែល​បាន​ខិតខំ​តស៊ូ​នាពេល​កន្លងទៅ​៕

2

 

Related Articles

Back to top button
Close
Close