ពី​ថ្ងៃ​​នេះ​​ទៅ ​ទូរទស្សន៍​​ជាតិ​​កម្ពុជា​​នឹង​​ចាប់​ផ្ដើម​​ផ្សាយ​ ​២៤​​ម៉ោង​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ ៖ ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) នឹងធ្វើ​ការចាក់ផ្សាយ ២៤​ម៉ោង​លើ​២៤​ម៉ោង ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ តាម​​ការ​យោបល់​ដ៏​វៃឆ្លាត របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​

យោងតាម​គេ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ លោក គឹម គុណ​វ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០១៧ ថា​កម្មវិធី​​ផ្សាយ របស់ ទ​ទក ចាប់ ពីថ្ងៃ​ទី​ពុធ ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​តទៅ នឹង​ផ្សាយ​២៤​ម៉ោង​លើ​២៤​ម៉ោង ទោះជា​ពុំមាន​ការផលិត​កម្មវិធី​​បន្ថែម​ថ្មីៗ​ទៀត​ក៏ដោយ​។

​លោក​បន្តថា “​ទ​ទក យើងខ្ញុំ​បាន​គោរព​តាម​ប្រសាសន៍​ណែនាំ របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នក​​ការ​សែត កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧”​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ក្រុមអ្នកកាសែត​សម្តេច​បានស្នើ​ឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា ដែលជា​ទូរទស្សន៍​របស់​រដ្ឋ ត្រូវ​ផ្សាយ​កម្មវិធី​២៤​ម៉ោង ដើម្បី​បម្រើ​ទស្សនីយ៍ភាព​ទស្សនិកជន​នៅ​ទូទាំងប្រទេស​៕

8

Related Articles

Back to top button
Close
Close