រថយន្ត​ដឹក​កម្មករ​ក្រឡាប់របួសធ្ងន់​ស្រាល​ជាង​៤០​នាក់​

សារព័ត៌មាន​ Cambodia News/

ស្វាយរៀង​ (២៣ ធ្នូ ២០១៦) ៖ ​យោងតាមសេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កម្មករ​-​កម្ម​ការ​នី​៤៥​នាក់​បាន​រងរបួស​ធ្ងន់​-​ស្រាល ដោយសារ​រថយន្ត​កម្ម​ករ​មួយគ្រឿង​ក្រឡាប់​ផ្ងារជើង​ឡើង ដែល​ករណីនេះ​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ភូមិ​ព្រៃ​ផ្តៅ​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត កាលពី​វេលា​ម៉ោង​០៧ និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​

​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ចំពោះ​មូលហេតុ ត្រូវគេ​ដឹងថា គឺ​មកពី​ការបើក​ជែង​គ្នា ទើប​ជ្រុល​ចង្កូត​ក្រឡាប់​ផ្ងា​ជើង​ឡើងលើ​ចាក់ក​ម្មករក​ម្មការ​នី​ចោល​លើ​ចិញ្ចើមថ្នល់ រងរបួស​ធ្ងន់ធ្ងរ​១៥​នាក់ ក្នុងនោះ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ និង​ស្រាល​៣០​នាក់ ។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​របួសធ្ងន់​មក​មន្ទីរ​ខេត្តស្វាយរៀង និង​៣០​នាក់​ផ្សេងទៀត​ត្រូវបាន​ដឹក​បញ្ជូនមក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ​៕

1

Related Articles

Back to top button
Close
Close