ប្រធានាធីបតីហ្វីលិពពីនចូលគាល់ព្រះមហាក្សត្រខ្មែរ
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (១៤ ធ្នូ ២០១៦) ៖ នាព្រឹកថ្ងៃពុធទី១៤ខែធ្នូ ឆ្នាំ២០១៦នេះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ អញ្ជើញចូលជួបបង្គំគាល់ និងសវនាការជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំងចតុមុខ។
បន្ទាប់ពីបញ្ចប់ជំនួប ប្រធានាធិបតី នឹងអញ្ញើញទៅដាក់កម្រងផ្កានៅវិមានឯករាជ្យនិងអញ្ញើញទៅគោរពព្រះបរមរូបព្រះបរម រតនកោដ្ឋ។
បន្ទាប់មកលោកនឹងជួបសំណេះសំណាលពិភាក្សាការងារជាមួយលោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពនៅពេលរសៀលថ្ងៃពុធនេះ ហើយបន្តជួបជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ដោយឡែកនៅពេលរាត្រីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរមុន នឹងចាកចេញពីប្រទេសកម្ពុជា។
តាមគម្រោងប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូ នឹងចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី ៕