សូត្រមន្ត​បង្សុកូល និង​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ក្ខ​ន្ត អ្នកស្លាប់​នៅ​កោះ​ពេជ្រ​

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ (២២ វិច្ឆិកា ២០១៦) ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ម៉ោង​៩​ព្រឹក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បានរៀបចំ​ពិធីសូត្រមន្ត បង្សុកូល​រាប់បាត្រ ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ក្ខ​ន្ត ជនរងគ្រោះ​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ ដោយមាន​ការចូលរួម​ពី​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ព្រមទាំង​លោក​និង​លោកស្រី ជា​អភិបាលរង​រាជធានី អភិបាល​និង​អភិបាលរងខណ្ឌ​ទាំង​១២ លោក​និង​លោកស្រី​ប្រធាន និង​អនុប្រធាន​មន្ទីរ​នានា​មន្ត្រីរាជការ សាលា​រាជធានី និង​ក្រុមគ្រួសា​ឬ​ជនរងគ្រោះ ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន នាក់​ទៀត ។​

​ពិធី​ព្រឹក​នេះ រួមមាន​ពិធីរាប់បាត្រ និង​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ចំនួន ៧២​អង្គ នៅ​ស្ដូប​ក្បែរ​ស្ពាន​នាគ នៃ​ទីក្រុង​កោះ​ពេជ្រ ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត ដោយហេតុ​ការណ៍​រត់​ជាន់គ្នា នៅលើ​ស្ពាន​ពេជ្រ​កាលពី ៦​ឆ្នាំមុន ។​

​សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​៦ ហើយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ពិធីរាប់បាត្រ​បង្សុកូល ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​បាត់​បង់ជីវិត​ដោយហេតុ​ការណ៍ រត់​ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ ។​

ចំណែក​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​រៀបចំ​កម្មវិធី​ដូចគ្នា​នោះដែរ ដោយមាន​ការចូលរួម​ពី​លោក កឹម សុខា ប្រធានស្តីទី​បក្ស ហើយ​បាន​រៀប​រៀបចំ​ពិធី បង្សុកូល​ឧទ្ទិស​កុសល ដល់​វិញ្ញាណក្ខន្ធ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ ដ៏​ធំធេង​មួយ​នៅលើ​ស្ពាន​កោះ​ពេជ្រ កាលពី​៦​ឆ្នាំមុន (២២ វិច្ឆិកា ២០១០) ៕

8

Related Articles

Back to top button
Close
Close