ផ្ទុះ​រថយន្ត​កាំ​មី​ញ៉ុ​ង​ស៊ីទែន​មួយ​នៅ​ម៉ូ​ហ្សំ​ប៊ិក​ស្លាប់​73​នាក់

សារព័ត៌មាន​ Cambodia News/

ម៉ូ​ហ្សំ​ប៊ិក​ (១៨ វិច្ឆិកា ២០១៦) ៖ ក្នុង​សេចក្តី​ប្រកាស​មួយ​រដ្ឋាភិបាល​ម៉ូ​ហ្សំ​ប៊ិក​និយាយ​ថា មនុស្ស​យ៉ាងតិច​៧៣​នាក់​ត្រូវ​ស្លាប់​ហើយ​ជា​ច្រើន​សិប​នាក់​ទៀត​រង​របួស​ដោយសារ​ការ​ផ្ទុះ​រថយន្ត​កាំ​មី​ញ៉ុ​ង​ស៊ីទែន​មួយ​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា នៅ​ភាគ​ខាងជើង​ប្រទេស ។

សេចក្តី​ប្រកាស​បញ្ជាក់​ថា ការ​ផ្ទុះ​កើត​មាននៅ​ខេត្ត TETE ពេល​រថយន្ត​ស៊ីទែន​នោះ​បើក​ឆ្ពោះទៅ​ប្រទេស​ម៉ា​ឡា​វី ដោយ​ដឹក​ប្រេង​ពី​ទីក្រុង BEIRA ជា​ក្រុង​កំពង់​ផែ​មួយ​នៅ​ជាប់​ឆ្នេរសមុទ្រ​ភាគ​កណ្តាល​ម៉ូ​ហ្សំ​ប៊ិក រួច​ជួប​គ្រោះថ្នាក់​ក្រឡាប់ ។ រថយន្ត​នោះ​បាន​ផ្ទុះ​ពេល​ប្រជាជន​មូលដ្ឋាន​លើកគ្នា​មក​ចោមរោម​ដើម្បី​ត្រង​យក​ប្រេង ។ ពួក​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ ៕

 

Related Articles

Back to top button
Close
Close