ការប៉ះទង្គិចរវាងកងកម្លាំងនគរបាល និងក្រុមអ្នកតវ៉ានៅតែបន្តក្នុងរដ្ឋធានីអាតែន
សារព័ត៌មាន Cambodia News/
ក្រិក (១៨ វិច្ឆិកា ២០១៦) ៖ នគរបាលបង្ក្រាបកុបកម្មក្រិក និងក្រុមបាតុករបិទមុខបានប៉ះទង្គិចគ្នា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅកណ្ដាលរដ្ឋធានីអាតែនជាមួយការបាញ់គ្រាប់បែកសាំង ក្រោយការដង្ហែក្បួនតវ៉ាមួយ រម្លឹកដល់ខួបនៃការធ្វើបដិវត្តន៍បង្ហូរឈាមរបស់សិស្សសាលាក្នុងឆ្នាំ1973 ដែលបានជួយឲ្យមានការផ្ដួលរំលំរបបដឹកនាំដោយយោធា របស់ប្រទេសនេះចន្លោះឆ្នាំ1967 និងឆ្នាំ1974។
ការប៉ះទង្គិចបានផ្ទុះឡើងតាមដងផ្លូវនានាជិតសាកលវិទ្យាល័យ Athens Polytechnic នៅពេលក្រុមអ្នកតវ៉ាបិទមុខពណ៌ខ្មៅគប់គ្រាប់បែកសាំង, ដំថ្ម និងវត្ថុរឹងផ្សេងៗលើកងកម្លាំងនគរបាល ដែលបានតបតដោយឧស្ម័ន បង្ហូរទឹកភ្នែក និងគ្រាប់បែកពុល។
ក្បួនប្រចាំឆ្នាំជារឿយៗតែងក្លាយជាចំណុចរួមមួយសម្រាប់អ្នកតវ៉ាប្រឆាំង និងគោលនយោបាយរដ្ឋាភិបាល អំឡុងមានការងើបបះបោរជាសាធារណៈ ពាក់ព័ន្ធនឹងប្រាក់សោធននិវត្តន៍ និងការកាត់ប្រាក់បៀវត្ស ដែលទាមទារដោយសហគមន៍អឺរ៉ុប និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ជាការដោះដូរនឹងការកម្ចីប្រាក់បន្ថែម ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុក្នុងប្រទេសក្រិក៕