ក្រសួងទេសចរណ៍លើកពេលធ្វើពិធីបុណ្យសមុទ្រ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ តុលា ២០១៦) ៖ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦ បានជូនដំណឹងថា ពិធីបុណ្យសមុទ្រជុំទី២ ឆ្នាំ២០១៦ ដែលគ្រោងរៀបចំឡើងពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ នឹងត្រូវលើកទៅប្រារព្ធនៅថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៦ វិញ។
សេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រឆ្នាំ២០១៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៧:០០នាទីល្ងាច នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕