ក្រសួង​​ព័ត៌​មាន​​ប្រកាស​​ត្រៀម​លក្ខណៈ​​ផ្សព្វផ្សាយ​​ទប់​ស្កាត់ ​ការ​ឆ្លង​​មេរោគ​អេដស៍​​ក្នុង​​ព្រះ​រាជ​​ពិធី​បុណ្យ​អុំទូក​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ  (០៥ តុលា ២០១៦) ៖ ​កាលពីម្សិលមិញមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានប្រកាស ថា ក្រសួង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយទាំងរដ្ឋ និងឯកជនចូលរួមផ្សព្វផ្សាយពីការទប់ស្កាត់ និង​ការ​កាត់​បន្ថយ​ការ​ឆ្លង​រីក​រាល​ដាល​មេរោគអេដស៍ ជំងឺ​អេដស៍ ក្នុងឱកាសព្រះ រាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះ ព្រះខែ ដែលនឹងរៀបចំ ធ្វើ​នៅ​ពេល​ខែវិច្ឆិកា​ខាងមុខនេះ។

លោក ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន ដែលមានវិទ្យុ ទូរទស្សន៍ កាសែត និងបណ្ដាញសារ ព័ត៌មានតាមអនឡាញ បានត្រៀមលក្ខណៈ រួចរាល់ហើយ ក្នុង​ការ​ចូល​រួម​ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងទាក់ទងនឹងសារអប់រំសំខាន់ៗអំពីការ បង្ការ ទប់ស្កាត់ការឆ្លងមេរោគ អេដស៍ ជំងឺ​អេដស៍​ដល់​ប្រជាពលរដ្ឋ និងកីឡាករទូក ក្នុងអំឡុងពេលមក លេងកម្សាន្តនា ឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។

មន្ត្រីក្រសួងព័ត៌មានដដែលបានបន្តថា ការចូលរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន ពិត​ជា​ផ្ដល់​នូវ​សារៈ​សំខាន់​​ណាស់​ ក្នុងការការពារសុខភាព សុវត្ថិភាព ប្រជា ពលរដ្ឋ និងទប់ស្កាត់ កាត់បន្ថយការកុំឱ្យមានការស្លាប់ និង​ការ​ចម្លង​ថ្មី ​ស្រប​តាម​ផែន​ការ​យុទ្ធសាស្ត្រ ​របស់​រាជ​រដ្ឋាភិបាល ​និង​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានខិតខំប្រឹងប្រែង ធ្វើ​ឱ្យ​អត្រានៃការឆ្លង ក្នុងកម្រិត ទាបបំផុត៕

5

Related Articles

Back to top button
Close
Close