ទឹកជំនន់ និងបាក់ដីនៅឥណ្ឌូនេស៊ី ស្លាប់ ២៧នាក់ បាត់ខ្លួន ២២នាក់
សារព័ត៌មាន Cambodia News/
ឥណ្ឌូនេស៊ី (២៣ កញ្ញា ២០១៦) ៖ ក្រុមសង្គ្រោះបានរកឃើញសាកសព២៧នាក់ និងកំពុងស្វែងអ្នកបាត់ខ្លួន២២នាក់ទៀត ក្រោយពេលទឹកជំនន់និងបាក់ដីបានវាយប្រហារកោះឈ្វា ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី តាំងពីថ្ងៃអង្គារមកនេះ នេះបើតាមអ្នកនាំពាក្យទីភ្នាក់ងារមហន្តរាយជាតិ ចេញផ្សាយក្នុងសារព័តមានហ្ស៊ីនហួរនៅថ្ងៃសុក្រនេះ។
លោក Sutopo Purwo Nugroho បាននិយាយថា ទឹកជំនន់ភ្លាមៗបានកើតមាននៅស្រុក Garut បណ្តាលឲ្យផ្ទះ៩៥១កន្លែងត្រូវបានបំផ្លាញផងដែរ។
ក្រុមសង្គ្រោះ សរុប១៦០០នាក់ រួមមានទាំងនគរបាលទាហានផងនោះមកពីការិយាល័យស្រាវជ្រាវនិងសង្គ្រោះ កំពុងបន្តប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន។
ឥណ្ឌូនេស៊ីគឺជាប្រទេសដែលតែងតេជួបគ្រោះទឹកជំនន់និងបំណាក់ដី ក្នុងរដូវភ្លៀង៕