សម្តេច​ ហ៊ុន សែន៖ ​ទោះ​​កម្ពស់​​ទឹក​​នៅ​​សល់​​តែ​​២​ម៉ែត្រ​ ក៍​​ត្រូវ​​តែ​​អុំទូ​ក​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១៩ កញ្ញា ២០១៦) ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​ត្រូវ​តែ​អុំទូក (​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ​) ទោះបី​កម្ពស់​ទឹក​នៅ​សល់​តែ​២​ម៉ែត្រ​ក៍ដោយ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ២០១៦ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី​នៃ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្បែរ​វិមាន​ឯករាជ្យ ។

បើ​តាម​ប្រតិទិន​ឆ្នាំ​២០១៦ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៣.១៤​និង​១៥ វិច្ឆិកា ៕

1

Related Articles

Back to top button
Close
Close