កម្មករខ្មែរ ៨ នាក់ស្លាប់ក្នុងអណ្ដូងរ៉ែនៅខេត្តក្រចេះ
អ្នកជំនាញកំពុងប្រើម៉ាស៊ីនបូមទឹកពីក្នុងរណ្ដៅរ៉ែមាសនៅខេត្តក្រចេះ ដើម្បីយកសពជនរងគ្រោះកម្មករខ្មែរចំនួន ៨នាក់ ដែលបានស្លាប់ បន្ទាប់ពីបានជាប់គាំងក្នុងរណ្ដៅដីជម្រៅ ៣០០ ម៉ែត្រ កាលពីថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ១១ និង៣០នាទី។
លោក ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តក្រចេះ បាននិយាយនៅថ្ងៃទី២៤ ខែធ្នូ ថា កម្មករអណ្តូងរ៉ែមាសចំនួន ៨នាក់របស់ក្រុមហ៊ុនរ៉ែមាសចិន ដែលជាប់ក្នុងរណ្ដៅដីជម្រៅ ៣០០ម៉ែត្រ ក្នុងស្រុកសំបូរ ខេត្តក្រចេះបានស្លាប់ហើយ ហើយសពមិនទាន់បានរកឃើញនៅឡើយ ព្រោះ រណ្ដៅបានបាក់ដីពីលើ ។
មានព័ត៌មានរាយការណ៍ថា ថៅកែចិនប្រកាសសងជំងឺចិត្តដល់គ្រួសារសពចំនួនមួយម៉ឺនដុល្លាក្នុងមួយគ្រួសារ៕