ក្រសួង​ទេសចរណ៍​អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម​​កុំ​ដំឡើង​ថ្លៃ​​សេវា​​​​ក្នុង​​​កំ​ឡុង​​ពេល​​ប្រឡង​​បាក់​ឌុប

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ សីហា ២០១៦) ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​អំពាវ​នាវ​ដល់​ម្ចាស់អា​ជីវ​កម្ម​ទេស​ចរណ៍​គ្រប់​សេវា​កម្មទាំ​ងអស់ កុំ​ដំឡើ​​ង​ថ្លៃ​សេវា​របស់​ខ្លួន​អំឡុង​ពេល​សម័យ​ប្រឡង​មធ្យម​សិក្សាទុតិយភូមិ ដែលនិងព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះហត្ថលេខាដោយ ឯកឧត្តម ថោង ខុន បាន​អំពាវនាវអោយម្ចាស់អាជីវកម្មទេសចរណ៍គ្រប់សេវាកម្មរក្សាតម្លៃដើម ព្រោះសិស្សានុសិស្ស នៅតាមបណ្តាខេត្តអាចនឹងផ្លាស់ប្តូរទីតាំងដោយមកស្នាក់នៅទីរួមខេត្ត ដើម្បីចូលរួមប្រឡង។

ការអំពាវនេះ បានធ្វើឡើងខណៈពេលកន្លងមក រាល់ពិធីធំៗឬព្រឹត្តិការសំខាន់ៗ ម្ចាស់​សេវា​កម្ម​ទេសចរណ៍ទាំងនោះ តែងតែឆ្លៀតតំឡើងថ្លៃ ហួសតំម្លៃដើម ក្នុង​គោល​ដៅ​កេង​ចំណេញ​ខ្ពស់។

ក្រសួងទេសចរណ៍ ជឿជាក់ថា ម្ចាស់អាជីកម្មពាក់ព័ន្ធទាំងអស់ និងទទួលបាននូវសេក្តីណែនាំ ហើយជួយសហការដើម្បីរក្សាតម្លៃសមរម្យជូនសិស្សានុសិស្ស ក្នុងអំឡុងពេលប្រឡងនេះ៕

3

Related Articles

Back to top button
Close
Close