បុរសម្នាក់ខឹងសំលេងរំខានពេកគប់គ្រាប់បែកចូលហ្វូងមនុស្សកំពុងដង្ហែក្បូន
សារព័ត៌មាន Cambodia News/
ជប៉ុន (១១ សីហា ២០១៦) ៖ មនុស្សយ៉ាងតិច ១៥ នាក់ រងរបួស ក្នុងអំឡុងពេលដង្ហែក្បូនមួយ ក្រោយបុរសម្នាក់ដែលស្អប់ភាពសំលេងរំខាន បានគប់គ្រាប់បែកចូលហ្វូងមនុស្ស មុនពេលសម្លាប់ខ្លួនឯង ។
ប៉ូលីសក្នុងទីក្រុងតូក្យូ និយាយថា បុរសអាយុ ៦៨ ឆ្នាំ ដែលមិនត្រូវបានកំណត់អត្តសញ្ញាណបាន បានត្អួញត្អែរអំពីសម្លេងអ៊ូអរចេញពីក្បូនដង្ហែបុណ្យមួយ មុនពេលគប់គ្រាប់បែក ។
មនុស្សនៅកន្លែងបានប្រាប់ប៉ូលីសថា គ្រាប់បែកត្រូវបានគប់ចេញពីបង្អួចផ្ទះល្វែងមួយ ។ ប៉ូលីស និងក្រុមពន្លត់អគ្គីភ័យ ដែលបានបំបែកចូលផ្ទះល្វែងនោះ បានរកឃើញជនសង្ស័យចងកនឹងខ្សែពួរពីពីពិដានផ្ទះ ៕