ជនជាតិជប៉ុន បាត់កង់ថ្ងៃមុនទទួលបានការលើកទឹកចិត្តពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៥ សីហា ២០១៦) ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញលោក Shun Yanagisawa ជាជនជាតិជប៉ុន ដែលបានបាត់កង់នៅកម្ពុជា ហើយបានរកឃើញវិញនោះចូលជួប។
ជាមួយគ្នានេះដែរឯកឧត្តមក៏បានថ្លែងសេចក្តីត្រេតអរជាមួយលោកដែលបានរកឃើញកង់វិញ ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្រាប់ទៅលោក Shun Yanagisawa ថា លោកនឹងអោយមន្ទីរព័ត៌មានខេត្តនានាដែលលោកបានទៅដល់ នឹងរៀបចំបាយ និងស្នាក់នៅជូនលោកដោយមិនបាច់បង់ប្រាក់។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនក្រមារសូត្រ និងរូបពុទ្ធដិមារ ដល់លោក Shun Yanagisawa ទុកជាអនុស្សាវរីយ៍ផងដែរ៕