ប្រឡងបាក់ឌុបឆ្នាំនេះ មានរយៈពេលតែ ១ថ្ងៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ កក្កដា ២០១៦) ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះដឹងទូទៅ និងបំពេញវិជ្ជា គឺធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៥ ការប្រឡងឆ្នាំនេះ មានបេក្ខជនប្រឡងសរុបចំនួន ៩៣.៧៥២នាក់ និងមានមណ្ឌលប្រឡងចំនួន ១៥៧មណ្ឌល ចែកចេញជា ៣.៧៨១បន្ទាប់ រាជធានី-ខេត្តទាំង ២៥ នៃប្រទេសកម្ពុជា ។ សំអានសេចក្តីប្រកាសរបស់ក្រសួងអប់រំ ៖