ព្យុះនៅចិន សម្លាប់មនុស្ស ៤នាក់ស្លាប់ និង ១២នាក់ទៀតកំពុងបាត់ខ្លួន
សារព័ត៌មាន Cambodia News/
ចិន (១២ កក្កដា ២០១៦) ៖ ព្យុះកំបុតត្បូងណេប៉ាតាក់បានសម្លាប់មនុស្ស ៤នាក់ និង ១២នាក់ទៀតកំពុងបាត់ខ្លួននៅស្រុកមីនឈីងខេត្តហ៊្វូចៀនប្រទេសចិន។
ណេប៉ាតាក់ដែលជាព្យុះកំបុតត្បូងលើកដំបូងគេ កើតមាននៅក្នុងឆ្នាំនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងផងដែរ ជាមួយនឹងកម្ពស់ទឹកភ្លៀង ២០០មីលីម៉ែត្រក្នុងរយៈពេលត្រឹម ៣ម៉ោងប៉ុណ្ណោះ។
ខណៈនោះដែរនាយកដ្ឋានអគ្គិសនីបានដាក់ពង្រាយក្រុមមន្ត្រីរបស់ខ្លួន ៥០០នាក់ ដើម្បីជួសជុលប្រព័ន្ធអគ្គិសនីដែលខូចខាតហើយក្រុមអាជ្ញាធរ និងទាហានបានចូលរួមប្រតិបត្តិការជួយសង្គ្រោះផងដែរ។
សូមបញ្ជាក់ថា ព្យុះកំបុតត្បូងណេប៉ាតាក់បានបង្កឲ្យមានការរអិលបាក់ដីផងដែរនៅខេត្តហ៊្វូចៀន៕