ក្រសួងសាធារណៈការ ទទួលការបង់ប្រាក់ទូទាត់ថ្លៃសេវាកម្មតាមរយៈភ្នាក់ងារវីង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មិថុនា ២០១៦) ៖ ក្រសួងធារណៈការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីង ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិកាក្រសួង និងលោក ចូចូ មាឡូឡូស អគ្គនាយកធនាគារឯកទេសវីង កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ។
ការចុះ កិច្ចព្រមព្រៀងនេះ ដើម្បីផ្តល់ភាពងាយស្រួលលើការបង់កម្រៃសេវាសាធារណៈ ទាក់ទងនឹងការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការផ្តល់ប័ណ្ណបើកបរ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងទទួលការបង់ប្រាក់ទូទាត់ថ្លៃសេវាកម្មរហ័សតាមរយៈភ្នាក់ងារវីង។
នៅក្នុង ពិធីនោះ លោក ចូចូ មាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានថ្លែងថា ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណង ផ្លាស់ប្តូរការបង់កម្រៃសេវាសាធារណៈខាងលើ របស់ប្រជាពលរដ្ឋ ពីការបង់ជាសាច់ប្រាក់សុទ្ធមកការបង់ប្រាក់តាមបែបថ្មីមួយទៀត សម្រាប់វីងក្នុងការនាំមកនូវសេវាកម្មទូទាត់តាមរយៈប្រព័ន្ធអេឡិច ត្រូនិច ដែលល្អបំផុតសម្រាប់ប្រជាជនកម្ពុជា៕