​រយៈពេល៦ខែ ដើមឆ្នាំ​​២០១២កម្ពុជាមាន​​កំណើនក្នុងការនាំចូល​​ម្ហូបអាហារ-ភេសជ្ជៈ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជមកម្មបានបង្ហាញថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១២នេះ ការនាំចូលម្ហូបអាហារ និងភេសជ្ជៈរបស់កម្ពុជាមានការកើនឡើងជាង១០ភាគរយ បើប្រៀប ធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យដដែលបានឲ្យដឹងថា នៅឆ្នាំ២០១២នេះការនាំចូលភេសជ្ជៈមានកើនឡើង១៩ភាគរយ ដោយកើនពី១ ២៣៥ ៩៥៧តោនក្នុងឆមាសឆ្នាំមុនដល់១ ៤៧១ ៨៤២,៦តោន។ ឯការនាំចូល  ភេសជ្ជៈវិញមានការកើនឡើងត្រឹម៩,៣ភាគរយ ពី១ ៣៤៣ ៧៥,២១លីត្រ ដល់១ ៤៦៨ ៨៤,៨៤លីត្រ។

អគ្គនាយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ម៉េង ស័ក្តិធារ៉ា បានលើកឡើងថា កំណើននៃ  ការកើនឡើងនេះ គឺស្របទៅតាមការរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា ពោលមានកំណើនតម្រូវការ  ក្នុងប្រទេស៕

Related Articles

Back to top button
Close
Close