ធនាគារ​ជាតិ​នៅតែ​ទទួល​យក​ប្រាក់​ដុល្លារ ​ដែល​មាន​បោះ​ត្រា​សម្គាល់​តូចៗ​ជា​ធម្ម​តា​

សារព័ត៌មាន​ Cambodia News​/

ភ្នំ ​ពេញ (១៤ មិថុនា ២០១៦) ៖ មន្រ្តីធនាគារជាតិ នៃកម្ពុជា បាន​បញ្ជាក់​ ថា ក្រដាស​ប្រាក់ដុល្លារ ដែលមានបោះត្រាសម្គាល់តូចៗ នៅតែទទួលយកជាធម្មតា មិនមានបញ្ហានោះទេ លើកលែងតែក្រដាសប្រាក់ដុល្លារ ចាស់ ទក់ រហែក មានស្នាមប្រឡាក់ខ្លាំង ឬ ឆេះរោល នោះធនាគារទទួលឡើយ។

មន្រ្តីធនាគារ បានបន្ថែមថា ការដែលធនាគារមិនទទួលក្រដាសប្រាក់មានសភាព ចាស់ ទក់ រហែក មានស្នាមប្រឡាក់ខ្លាំង ឬ ឆេះរោល ដោយ​សារ​តែ​ធនាគារ​នៅក្រៅប្រទេសគេមិនទទួល​ក្រដាសប្រាក់មានសភាពបែបនេះ​ដែរ។ 

ការបញ្ជាក់របស់មន្រ្តីធនាគារបែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួននៅតាមបណ្តាញសង្គម Facebook ថា ក្រដាសប្រាក់ដុល្លារ ដែល​មាន​វាយ​ត្រា​សម្គាល់តូចៗ ត្រូវធនាគារជាតិឈប់​ទទួល៕

Capture2

 

Related Articles

Back to top button
Close
Close