កម្មករ​សំណង់​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​រួម​​ជា​​មួយ​ម៉ា​ទឹក​ក១​កញ្ចប់​តូច​​

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ឈ្មោះ សុភ័ក្រ្ត អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទួលទំពូង ទី២ ខណ្ឌចំការមន ត្រូវបានប៉ូលិសឃាត់ខ្លួន ខណៈពេលដើរចេញពីកន្លែងចែកចាយថ្នាំ ញៀនមួយកន្លែង មានទីតាំងនៅតាមផ្លូវលេខ៤៣៤ កែង១៩៩ ខាងកើតរបងមន្ទីរពេទ្យមិត្ត ភាពខ្មែរសូវៀត ក្នុងភូមិ៤ ក្រុម៣៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២២ វិច្ឆិកា ។

ប្រភពព័ត៌មានពីប៉ូលិសល្បាតជិតគោលដៅ២៤ ម៉ោង ខាងកើតរបងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានឲ្យដឹងថា ពេលកំពុងល្បាត ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ ធ្វើការឃាត់សួរ និងឆែកឆេរឃើញមានថ្នាំញៀនប្រភេទម៉ាទឹកកមួយកញ្ចប់តូច និងដែកកេះមួយ នៅក្នុងហោប៉ៅ ទើបធ្វើការឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក រួចបញ្ជូនបន្តទៅខណ្ឌចំការមន៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close