សម្តេចតេជោ ហ៊ុន សែន វាយបកអ្នករិះគន់ករណីភ្លៀងជន់លិចក្រុង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ មិថុនា ២០១៦) ៖ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ដែលធ្វើឡើងនៅកោះពេជ្រ នៅថ្ងៃទី១៣ មិថុនា នេះ សម្តេចតេជោ ហ៊ុន សែន បានរិះគន់មេដឹកនាំបក្សប្រឆាំងនិងមនុស្សមួយចំនួន ករណីភ្លៀងជន់លិចរាជធានីភ្នំពេញកាលពីសប្តាហ៍មុន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលិចទីក្រុងកាលពីថ្ងៃពុធសប្តាហ៍មុន គឺដោយសារតែភ្លៀងធ្លាក់ខ្លាំង មិនមែនបណ្តាលមកពីប្រព័ន្ធលូនោះទេ ដោយសម្តេចបានប្រៀបធៀបស្ថានភាពភ្លៀងធ្លាក់នេះទៅប្រទេសដទៃទៀតក្នុងតំបន់។
សម្តេច បានបន្ថែមថា មេបក្សប្រឆាំងបានយកចំណេញករណីនេះតាមរយៈការបង្ហោះលើហ្វេសប៊ុក ដោយចំអកដោយមិនបញ្ចេញឈ្មោះថា មិនបង្ហោះពីទឹកជន់នៅទីក្រុងប៉ារីស តែបង្ហោះពីស្រុកខ្មែរ មិចមិន បង្ហោះពីការអភិវឌ្ឍនិងការរីកចម្រើននៃអគារខ្ពស់នៅក្នុងប្រទេសកម្ពុជាផង៕