តារា​កំប្លែង​ជា​ច្រើន​រូប​ លេច​មុខ​ក្នុង​ថ្ងៃ​ឃោសនា​ដំបូង​

Cambodia News

ភ្នំពេញ៖ ក្នុង​យុទ្ធនាការឃោសនា ​របស់​គណ​បក្សប្រជាជន បាន​ផ្តោតទៅលើ​ការធ្វើ​យ៉ាងណា​អោយ​ប្រជាជន​យល់ឃើញថា ការ​ដឹក​នាំ​​ប្រទេស​ក្រោម​ការគ្រប់គ្រង​របស់​ លោក​​ ហ៊ុន សែន ​ ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ កំពុងតែ​ដើរ​នៅលើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​។

Cam9គណបក្ស​ប្រជាជន តំណាងអោយ​ការរីកចំរើន ស្ថេរភាព​នយោបាយ និង សេចក្តី​សប្បាយរីករាយ​ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខណ្ឌ​ទាំង ៩ ​​សិត​តែ​បាន​​ធើ្វ​ការឃោសនា​​ ដែល​មាន​ការទាក់ទាញ​​ ដោយ​ប្រមូលផ្តុំ​សិល្បករ សិល្បការិនី និង​តារា​កំប្លែង ដើម្បី​ផ្តល់​ការកម្សាន្ត​។

គេ​សង្កេតឃើញ​បណ្តា​តារា​កំប្លែង​ទាំងនោះ សុទ្ធតែ​ពាក់អាវ​ពណ៌​ផ្ទៃមេឃ និង​ស ជាមួយ​មួក​រូប​សញ្ញា​គណបក្ស​ប្រជាជន​​។ នៅលើ​ឆាក ​ដដែល​​មាន​​ក្រុម​នាយ​ឃ្លោក ​មាន​ការសប្បាយរីករាយ​យ៉ាងខ្លាំង មាន​ទាំង​អ្នក​ច្រៀង និង​អ្នករាំ​ថែម​ទៀតផង​។

នៅលើ​ឆាក​នៃ​ប្រគំ​តន្ត្រី​នោះដែរ គឺមាន​វត្តមាន​នាង​ឃ្មឹ​ប នាយ​ឃ្លោក នាយ​ចេក និង​ក្រុម​សិល្បៈ​ផ្សេងទៀត​ជាច្រើន​នាក់​​ ដោយមាន​ភាព​រីករាយ​ក្នុង​ថ្ងៃ​ឃោសនា អ្នក​ដែល​មក​ចូលរួម​នាំគ្នា​រាំលេង​ក្រោម​កំដៅថ្ងៃ ទាំងស្រី ទាំងប្រុស​៕

Cam

Related Articles

Back to top button
Close
Close