មនុស្ស ​​៤២៤​​​នាក់ ​​បើក​ប​រ​​​ក្រោម​​​ឥទ្ធិពល​​​គ្រឿង​​​ស្រវឹង​​​ត្រូវ​​​​បាន​​​បញ្ជូន​​​ទៅ​​​តុលាការ​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ( ១០ មិថុនា ២០១៦) ៖​ ​​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង គិត​តាំងពី​ថ្ងៃ​ចាប់ផ្តើម​ថ្ងៃ​ទី​០១ ខែមករា​ឆ្នាំ​២០១៦ រហូត​មក​ដល់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​នគរបាល បាន​ធ្វើការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​នៅ​រាជធានី​ភ្នំពេញ បាន​ចំនួន​៩៧​លើក ឃាត់​អ្នកបើកបរ​យានយន្ត​ចំនួន​៤២៤ នាក់ ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ។

នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​ ឧត្តម​សេនី​យ៏​ឯក​បណ្ឌិត រុន រ​ត្ន័​វាសនា ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេ​ង និង​ជា​ប្រធាន​នាយក​ដ្ឋាន នគរបាល​ចរាចរ​ណ៏ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្រសួងមហាផ្ទៃ ​។

ឧត្តម​ សេនី​យ៏​ឯក​បណ្ឌិត រុន រ​ត្ន័​វាសនា បាន​បញ្ជាក់​ថា ចំពោះ​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ អ្នកបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង សម្រាប់​ថ្ងៃ​ទី​០៨ ខែមិថុនា​នេះ បាន​ចំនួន ៥២១​គ្រឿង ក្នុង​នោះ  ម៉ូតូ​ចំនួន​៣៧០​គ្រឿង  រថយន្ត​២៥១​គ្រឿង ។

ចំណែក​យានយន្ត​ដែល​បាន​ ចេញ​ប័ណ្ណពិន័យ​បទល្មើស​មាន​ចំនួន​១៣២​គ្រឿង ម៉ូតូ​១០៤​គ្រឿង រថយន្ត​២៨​គ្រឿង ។ ក្នុង​នោះ មានការ​អប់រំ​អ្នកបើកបរ​ដែល​មាន​អត្រា​ជាតិ ស្រវឹង​ក្រោម​០,២៥ ចំនួន​៩​នាក់ ម៉ូតូ​ចំនួន​៧​នាក់ និង​រថយន្ត​ចំនួន​២​នាក់​ផង​ដែរ ៕

4

 

 

Related Articles

Back to top button
Close
Close