ចិន​​ថ្កោល​ទោស​​ការ​បង្ក​​រឿង​​រប​ស់​​អាមេរិក​​នៅ​​សមុទ្រ​​ចិន​​ខាង​ត្បូង​ ​

សារព័ត៌មាន​​ Cambodia News/

ចិន​ (០៦ មិថុនា ២០១៦) ៖ កាលពី​ថ្ងៃទី​៥ ខែ​មិថុនា  បាន​ថ្កោលទោស “​ការបង្ក​រឿង​” របស់​អាមេរិក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​បាន​និយាយថា ខ្លួន​មិន​ខ្លាច “​ការទាស់ទែង​” ជុំវិញ​ជម្លោះទឹកដី​ជាមួយ​អ្នកជិតខាង​នៅក្នុង​សមុទ្រ​មួយ​នេះឡើយ​។

ឧ​ត្ត​មនា​វី​ឯក ស៊ុន ជាំ​ង​គូ (Sun Jianguo) បាន​ប្រាប់​សន្និសីទ​កំពូល​សន្តិ​សុខ​មួយ​នៅ​សិង្ហ​បុរី​ថា “​បញ្ហា​សមុទ្រ​ខាងត្បូង​បានក្លាយ​ជា​ក្តៅ​ខ្លាំង​ហួសប្រមាណ ដោយសារតែ​ការបង្ក​រឿង​របស់​ប្រទេស​ខ្លះ​សម្រាប់តែ​ផលប្រយោជន៍​អាត្មានិយម​ផ្ទាល់ខ្លួន​”​។​

លោក​ស៊ុន ដែល​សង្កត់ធ្ងន់​អំពី​បំណងប្រាថ្នា​របស់​ចិន​សម្រាប់​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី បាន​និយាយ​បែបនេះ តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក លោក អាស​ន្តុ​ន ខា​ធឺ បាន​ព្រមាន​ថា ការសាងសង់​របស់​ចិន​នៅ​កោះ​មួយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​អះអាង​សិទ្ធិ​កាន់កាប់​ដោយ​ហ្វីលីពីន​អាច​ញ៉ាំងឱ្យមាន “​ចំណាត់ការ​” មិន​បញ្ជាក់​ជាមុន​ពី​សហរដ្ឋអាមេរិក និង ប្រទេស​ផ្សេងទៀត​។

លោក​ស៊ុន​បាន​និយាយថា “​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ឥរិយាបថ​បែបនេះ​។ យើង​មិនបាន​បង្កបញ្ហា ប៉ុន្តែ​យើង​មិន​ខ្លាច​ការទាស់ទែង​នោះឡើយ​”៕ ​

Capture

 

Related Articles

Back to top button
Close
Close