​កម្ពុជា ​​អាច​​នឹង​​ប្រឈម​​នឹង​បទ​ល្មើសប​ច្ចេក​វិទ្យាព័ត៌​មាន​កាន់តែខ្លាំង​

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៥ ឧសភា ២០១៦) ៖ មន្ត្រី​ជាន់​ខ្ពស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ថ្លែង​ថា ​នៅ​ថ្ងៃ​ខាងមុខ ​កម្ពុជា ​អាច​នឹង​ប្រឈម​នឹង​ការ​គំរាមកំហែង​កាន់​ខ្លាំង​ពី​ផ្នែក​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន។

​ឯកឧត្ដម​ នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ បានថ្លែង​ថា​ ក្នុងចំណោម​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ១៤​លាន​នាក់ បាន​ប្រើប្រាស់​ទូរ​សព្ទ​មាន​ប្រមាណ​២០​លាន ហើយ​ក្នុងចំណោម​អ្នកប្រើប្រាស់​នោះ​មាន​លេខ​ទូរ​សព្ទ​ប្រមាណ​៥០% ត្រូវ​បាន​ធ្វើ​ការចុះបញ្ជី​ត្រឹមត្រូវ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បន្តថា បច្ចុប្បន្ន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​កំពុង​សហការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ទូរ​ទូរ​សព្ទ ធ្វើ​យ៉ាង​ណា​ឲ្យ​អតិថិជន​របស់​ខ្លួន​ត្រូវ​កំណត់​ការចុះបញ្ជី​អត្តសញ្ញាណ​ការប្រើប្រាស់​លេខ​ទូរ​សព្ទ​នោះ​ទាំង​អស់​គ្នា៕

6

​​

Related Articles

Back to top button
Close
Close