បុរ​ស​ម្នាក់​ត្រូវ​រថ​យន្ត​បុក​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២៣​និង​៣០ នាទី យប់​ថ្ងៃទី​១៧ ខែ​មករា រថយន្ត​ឡិច​ស៊ី​ស មួយ​គ្រឿង​បើក​ទៅ​បុក​ពីក្រោយ​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ដង​ ផ្លូវ​បណ្ដាល​ឲ្យ ​រង​របួស​ធ្ងន់ Zនៅ​តាម​បណ្ដោយ​វិថី​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ទ​ន្ល​បាសាក់ ខណ្ឌ​ចំការមន​។​

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​គេ​ឃើញ​បុរស​ រងគ្រោះ​ដែល​ពុំ​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​ខាង​លើ​នេះ បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វីវ៉ា​ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1V6834 តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​ល្បឿន​មធ្យម​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​ដែល​ធ្វើដំណើរ​មកដល់​ចំណុច​មុខក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​ នេសាទ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស​ឥត​ចាំ​ស្លាក​លេខ បាន​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាល​បុរស​រងគ្រោះ​ខាងលើ​រង​របួស​ធ្ងន់ ​បែក​ក្បាល​ខាងក្រោយ​ហូរ​ឈាម​រហាម​ដេក​សន្លប់​ស្ដូកស្ដឹង។

​ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​​បង្កហេតុ​​ បាន​ជិះ​រត់​គេច​ខ្លួន​បាត់​ ។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ បន្ទាន់​។ ​ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​យក​ទៅ​រក្សាទុក​នៅ​ ទីស្នាក់ការ​ប៉ុស្តិ៍​ទន្លេបាសាក់​រង​ចាំ សាច់ញាតិ​មក​ទទួលយក​ទៅវិញ​៕​​

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close