​ក្រោយ​បំពេញ​បែប​បទ​៣០​ថ្ងៃ​​​មិន​ទាន់​​​ទទួល​បាន​អត្តសញ្ញាណប័​ណ្ណគំរូ​ថ្មី​ សូម​ទាក់​ទង​លេខ​ទូរស័ព្ទ​ ៣ខ្សែ

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១៧ ឧសភា ២០១៦) ៖ នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៦) ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៦នេះ បានផ្តល់លេខទូរស័ព្ទ៣ខ្សែ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យរាយការណ៍ចំពោះករណី ដែលខ្លួនមិនទាន់ទទួលបាន អត្តសញ្ញាណប័ណ្ណគំរូថ្មី ក្រោយពេលបំពេញបែបបទ សុំអត្តសញ្ញាណប័ណ្ណរួចរាល់ ៣០ថ្ងៃ។

បើប្រជាពលរដ្ឋបានបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណ ហើយលើស៣០ថ្ងៃនៃថ្ងៃធ្វើការ នៅ​មិន​ទាន់​ទទួល​បាន​អត្ត​សញ្ញាណប័ណ្ណទៀត ប្រជាពលរដ្ឋអាចស្វែងរកព័ត៌មានតាមរយៈគេហទំព័រ www.idc.gdi.gov.kh ឬ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក www.facebook.com/gdi/gov.kh ។

ឬក៏ទាក់ទងលេខទូរស័ព្ទទាំង៣ខ្សែនោះ មានដូចជា៖ ០១២ ២៥៨ ៨៥៨/០១២ ៨៨០ ៩៩០ និង ០១៦ ៨០ ៨០ ២០ ដែល​អង្គ​ភាព​នេះបានទុក សម្រាប់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ នៅ​ទូទាំង​ប្រទេស៕

Capture1

 

6

Related Articles

Back to top button
Close
Close