ក្រសួងធនធានទឹក ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ ឧសភា ២០១៦) ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៦ បង្ហាញថាមានការវិវត្តមករកភាពកាន់តែប្រសើរឡើងវិញជាបណ្ដើរៗ ហើយ ដោយសារតែខ្យល់មូសុងនិរតីចាប់ផ្ដើមមានឥទ្ធិពលមកលើព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែឧសភា ខាងមុខនេះ ។
ឥទ្ធិពល នៃខ្យល់មូសុងនិរតីនេះ នឹងនាំមកនូវរបាយទឹកភ្លៀង និងបន្តធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងកម្រិតពីមធ្យមទៅ ច្រើន ។ ដោយសារតែការធ្លាក់ភ្លៀងស្ទើរគ្រប់កន្លែងនេះ ធ្វើឲ្យសីតុណ្ហភាពអតិបរមាមានក្នុងកម្រិត៣៤អង្សាសេ និង៣៧អង្សាសេ សម្រាប់តំបន់វាលទំនាបនិងខ្ពង់រាប រីឯតំបន់មាត់សមុទ្រមានសីតុណ្ហភាពពី៣៤អង្សាសេទៅ៣៦អង្សាសេ ប៉ុណ្ណោះ ។
ទោះបីជាបែបណាក្ដី ការព្រមានឲ្យមានការប្រុងប្រយ័ត្នជានិច្ចនោះ គឺបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចបន្តកើតមានពីថ្ងៃទី១៧ទៅថ្ងៃទី២៥ ខែឧសភា ៕