ដេនី ខ្វាន់ ​មិន​ទទួល​យក​ពាក្យ​រិះ​គន់​ បែ​ជាជេ​​ដៀម​ដាម​ទៅ​តារា​រៀម​ច្បង​វិញ​

សារព័ត៌មាន​យុវវ័យថ្មី​/

កម្សាន្ត (១២ ឧសភា ២០១៦) ៖ កញ្ញា ដេនី ខ្វាន់ មិនព្រមទទួលយកពាក្យរិះគន់ បែជាជេដៀមដាមទៅតារារៀមច្បងគឺ អ្នក​នាង ​ម៉េង កែវពេជ្ជតា វិញឡើងចាស់ដៃ លើសដើម !

បន្ទាប់ពីមានការរិះគន់របស់អ្នកនាងម៉េង កែវពេជ្ជតា ស្រាប់តែតារាសុិចសុី ដេនី ខ្វាន់ បាន post ក្នុង account Facebook ដោយ​មិន​ខ្លាចញញើតវិ​ញថា៖

ឆ្ងល់ណាស់មិចក៏មករមាស់តែរឿងខ្ញុំចឹង?ខ្ញុំជាឃាតករ ឬក៏ដើរលួច ឆក់​ប្លន់​គេ​បាន​ជា​ម្នាក់ៗ​ប្រឹង​បើក​បំពង់​កស្រែកម៉្លេះ?ដូចជាមីងម្នាក់ចឹងតាំងខ្លួនអែងត្រឹមត្រូវនឹងថ្លៃថ្នូរណាស់ទាំងដែលខ្លួនអែងរលួយខ្វល់មិនគិតផង… ខ្ញុំ​សុិច​សីុ​​ក៏សុិចសុីតែកាយ មិនដូចអ្នកសុភាពនឹងលើអង្គើរក្រោមនោះទេ។

មីងអែងនិយាយថាអោយខ្ញុំបានល្អណាស់ តែ​ខ្ញុំ​ក៏​ចង់​ប្រាប់​​ទៅ​មីង​វិញ​ដែរ…​មីង​ថា​ខ្ញុំ​ថោក​ហើយ​ខ្លួន​មីង​ថ្លៃ​ណាស់​គឺ​ថ្លៃ​ពេក​ហើយ​​ថ្លៃ​ដល់​ថ្នាក់​ប្តី​លែង​ក្បាល​នឹង​ហែក​កេរ្តិ៍​ពេញ​ប្រទេស​ថាខ្លួនមានសាហាយនឹងហើយឬអ្នកថ្លៃថ្នូរ? តាម​ខ្ញុំ​ដឹង​ខ្លួន​មីង​ធ្លាប់​ស្លៀក​ពាក់​សុភាព​ជិត​លើ​ជិត​ក្រោម​ដែរ​តែ​ក៏​ត្រូវ​គេ​រិះ​គន់​ពេញ​ប្រទេស​មិច​មិន​គិត​ផង​…​ខ្ញុំ​មិន​ខឹង​ទេ​ព្រោះ​មីង​ចាស់​ហើយ​អាច​នឹង​មានបញ្ហារខាងខួរក្បាលព្រោះពីមុនត្រូវប្តីវៃទាត់ធាក់ឡើងប្រសៃប្រសាទហើយ ជូន​ពរ​ឆាប់​ជា​ពី​ជំងឺ​ប្រសៃ​ប្រសាទ​ណា​(ផ្ញើរ​ជូន​អ្នកមីងផ្កាវល្លិ៍ផោម)៕  អត្ថបទដកស្រង់ពី Facebook

Capture

Related Articles

Back to top button
Close
Close