គេហទំព័រ «រឿងពិត CNRP» បានទម្លាយសារឆ្លើយឆ្លងគ្នារវាងឯកឧត្តម កឹម សុខា និងស្រីស្នេហ៍ចាប់ពីឆ្នាំ ២០១១ ដល់ ២០១៦
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ មីនា ២០១៦) ៖ នាថ្ងៃទី ២ កុម្ភៈ នេះ គេហទំព័រ «រឿងពិត CNRP» បានទម្លាយសារឆ្លើយឆ្លងគ្នារវាងឯកឧត្តម កឹម សុខា និងស្រីស្នេហ៍ចាប់ពីឆ្នាំ ២០១១ ដល់ ២០១៦ ៖ ខ្ញុំសូមទម្លាយរឿងរ៉ាវស្នេហារបស់ឯកឧត្តម កឹម សុខា គិតត្រឹមឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស អាន និងពិចារណា អំពីការទាក់ទងស្នេហាជាមួយស្រីៗជាច្រើននាក់នៅក្នុងជីវិតនយោបាយរបស់គាត់ ដែលប្រឡូកប្រឡាក់ទៅដោយរឿងស្មោគគ្រោក និងអសីលធម៌។
តាមរយៈទំនាក់ទំនងស្នេហារបស់ឯកឧត្តម កឹម សុខា នេះដែរ ខ្ញុំក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ឲ្យកាន់តែច្បាស់អំពីពុតត្បុត និងអំពើបោកប្រាស់របស់ឯកឧត្តម កឹម សុខា ដែលធ្វើនយោបាយប្រឆាំងនឹងយួន ប៉ុន្តែខ្លួនគាត់បែរជាយកប្រពន្ធចុងជាយួន ហើយថែមទាំងមានកូនទៀតផង។
ដោយសារសំណុំរឿងរបស់ឯកឧត្តម កឹម សុខា មានចំនួន៨៧ទំព័រ ខ្ញុំសូមធ្វើការបង្ហោះតាមឆ្នាំនីមួយៗ ដោយផ្តើមចេញពីឆ្នាំ២០១៦មុន។ ខ្ញុំនឹងបង្ហោះជាអាល់ប៊ុម នៃឯកសារទាំង៨៧ទំព័រនេះ ដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការរក្សាទុក និងស្រាវជ្រាវ។ ខ្ញុំក៏នឹងបង្ហោះជាសំឡេងសន្ទនាគ្នារបស់ឯកឧត្តម កឹម សុខា តាមឆ្នាំនីមួយៗ ដោយផ្តើមចេញពីឆ្នាំ២០១៦ដូចគ្នាដែរ៕