ច្បាប់ចរាចរណ៍នឹងចាប់ផ្ដើមពិន័យឡើងវិញលើការត្រួតពិនិត្យឯកសារផ្សេងៗរបស់យានជំនិះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ កុម្ភៈ ២០១៦ ក្រោយកិច្ចប្រជុំក្រុមការងារវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវ គោក និងពិភាក្សាលើឯកសារជំនួយស្មារតីអំពីច្បាប់ចរាចរណ៍ផ្លូវគោក រួចមកនៅសល់មិនដល់ប៉ុន្មានថ្ងៃទៀតនោះទេ ច្បាប់ចរាចរណ៍នឹងចាប់ផ្ដើមពិន័យឡើងវិញលើការត្រួតពិនិត្យឯកសារ ផ្សេងៗរបស់យានជំនិះ។
អ្នកបើកបរម៉ូតូ មានកម្លាំងម៉ាស៊ីនមិនលើសពី១២៥ cc ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើង និងភ្ជាប់នូវអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតបញ្ជាក់អត្តសញ្ញាណមានតម្លៃស្មើ , សម្រាប់អ្នកបើកបរម៉ូតូកង់៣ និងម៉ូតូសណ្ដោងរ៉ឺម៉ក ត្រូវភ្ជាប់នូវបណ្ណបើកបរប្រភេទ ក ,ត្រូវភ្ជាប់ប័ណ្ណសម្គាល់ម៉ូតូតាមខ្លួន ហើយមានពាក់ផ្លាកលេខ និងមានកញ្ចក់មើលក្រោយ , កង់ល្អ , ហ្រ្វាំងស៊ី , ភ្លើង និងកញ្ចក់ចាំងពន្លឺត្រូវដំណើរការច្បាស់ល្អ
ចំពោះអ្នកបើកបររថយន្តត្រូវយកជាប់តាមខ្លួននូវបណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត , ប័ណ្ណសម្គាល់រថយន្តត្រូវភ្ជាប់តាមខ្លួន និងមានពាក់ផ្លាកលេខ , ត្រូវយកភ្ជាប់តាមរថយន្តនូវវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស លិខិតអនុញ្ញាតធ្វើអាជីវកម្ម , ត្រូវមានកញ្ចក់មើលក្រោយ មានកង់ល្អ ហ្រ្វាំងស៊ី ចង្កូត ផ្លិតទឹកជូតកញ្ចក់មុខ-ក្រោយ និងកញ្ចក់ចាំងពន្លឺត្រូវដំណើរការច្បាស់ល្អ៕