ករណីឆ្លងមេរោគអេដស៍ក្នុងចំណោម ២៧៩នាក់នៅខេត្តកណ្ដាលមាន ៤នាក់
សារព័ត៌មាន Cambodia News/
កណ្តាល (២៥ កុម្ភៈ ២០១៦) ៖ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បាន ចេញសេចក្តីប្រកាសជាផ្លូវការមួយថា ករណីឆ្លងមេរោគអេដស៍នៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មានចំនួន៤នាក់ ក្នុងចំណោមអ្នកចូលរួមស្ម័គ្រចិត្ត ធ្វើតេស្តឈាមរកមេរោគអេដស៍ ចំនួន ២៧៩នាក់ (ស្ត្រី១៧១នាក់)។
សេចក្ដីប្រកាសដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកដែលធ្វើតេស្តឈាម មានកុមារ១១២នាក់ (កុមារីចំនួន៧០នាក់) ពុំមានឆ្លងមេរោគអេដស៍ទេ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល ព្រមទាំងដៃគូនឹងបន្តការតាមដានដោយយកចិត្តទុកដាក់នូវសភាពការណ៍ ខាងលើនេះ និងអំពាវនាវដល់សាធារណជន ត្រូវគោរពនូវសិទ្ធិក្នុងការរក្សាសំងាត់ និងភាពថ្លៃថ្នូរជូនអ្នកផ្ទុកមេរោគអេដស៍ ព្រមទាំងបញ្ចៀសនូវការម៉ាក់ងាយ និងការរើសអើងដល់ពួកគាត់៕