បទវិភាគ៖ កសាងប្រទេសខ្លាំងក្លាខាងវិស័យទេសចរណ៍ គ្រោងផែនការគោលមិនត្រឹមតែខាងទេសភាពនោះទេ

Cambodia News

        ថ្ងៃទី ១៩ ខែឧសភា ជា“ទិវាទេសចរណ៍ចិន”លើកទី១៦ ។ សកម្មភាពប្រចាំឆ្នាំនេះ បានផ្តោតសំខាន់ទៅលើខ្លឹមសារ ដូចជាការធ្វើទេសចរណ៍ក្នុងដែនចិន ការធ្វើទេសចរណ៍ប្រកបដោយសុវត្ថិភាព ការប្រើប្រាស់ដោយមានទំនុកចិត្តជាដើម ហើយបានដាក់ចេញវិធានការផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន៩ ។ តំបន់នានានៃប្រទេសចិនគ្រោងនឹងដាក់ចេញវិធានការផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន៩ពាន់ ហើយគ្រោងទម្លាក់ប្រាក់ទុនចំនួន១ពាន់លានយាន់ប្រាក់ចិនសម្រាប់ផ្តល់ឧបត្ថម្ភកធនដល់ប្រជាជន ។

        តាំងពីសមាជបក្សលើកទី១៨មក ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់ចិនបានឈានចូលគន្លងល្បឿនលឿន ដែលបានក្លាយជាឧស្សាហកម្មសសរទ្រូងដែលងើបឡើងថី្មប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ឧស្សាហកម្មអំពីជីវភាពរស់នៅរបស់ប្រជាជននិងជាឧស្សាហកម្មសុភមង្គលដែលប្រកបដោយលក្ខណៈពិសេសយុគសម័យជាសន្សឹមៗ ។ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៥ ចំនួនអ្នកទេសចររបស់ចិនបានកើនឡើង១,២ដង ហើយប្រាក់ចំណាយសម្រាប់ធ្វើទេសចរណ៍បានកើនឡើង១,៧៧ដង ។

        គោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥បានលើកឡើងថា គួរដាក់បញ្ចូលវប្បធម៌ក្នុងទេសចរណ៍ ផ្សព្វផ្សាយវប្បធម៌តាមរយៈទេសចរណ៍ ក្នុងន័យជំរុញការកសាងប្រទេសខ្លាំងក្លាខាងវិស័យទេសចរណ៍ ។ “ប្រទេសខ្លាំងក្លាខាងវិស័យទេសចរណ៍”ត្រូវបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំជាលើកដំបូង ហើយបានគ្រោងផែនការគោលសម្រាប់ទេសភាពស្រស់បំព្រង ។

        ក្នុងភូមិYucunក្រុងAnjiនៃខេត្តZhejiang រណ្តៅរ៉ែនៅកាលពីមុនបានក្លាយទៅជាវាលស្រែផ្កាកាណូឡា(Canola)និងស្រះផ្កាឈូក គឺស្វែងរកបាននូវផ្លូវថ្មីដែលមានអេកូឡូស៊ីស្រស់ស្អាត មានឧស្សាហកម្មងើបឡើងវិញ និងអាចធ្វើឱ្យប្រជាជនមានភាពធូរធារ ។ នៅភូមិអាកទិក ក្រុងម៉ូហេ ខេត្តហីឡុងជាំង ភ្នំទឹកកកបានក្លាយទៅជាភ្នំមាសភ្នំប្រាក់ ប្រភពធនធានទឹកកកបាននាំមកនូវប្រាក់ចំណូលជាបន្តបន្ទាប់ដល់តំបន់នេះ ។ ហើយបន្ទាប់ពីស្នើសុំចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកដោយជោគជ័យកាលពីឆ្នាំ២០២៥ ផ្នូររជ្ជកាលXi Xiaដែលស្ថិតនៅក្រុងYinchuan ភូមិភាគស្វ័យតNingxia បានទទួលភ្ញៀវទេសចរឡើងដល់១លាននាក់ក្នុងមួយឆ្នាំ ។

        ចាប់ពី“ការធ្វើទេសចរនៅតំបន់សម្បតិ្តបេតិកភណ្ឌវប្បធម៌” “ការធ្វើទេសចរវប្បធម៌និងនៅសារមន្ទីរ” ការធ្វើទេសចរនៅតំបន់មូលដ្ឋានបដិវត្តន៍និងការធ្វើទេសចរដើម្បីសិក្សាស្រាវជ្រាវជាដើមមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ហើយ“រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្នុងភូមិ” “ការប្រកួតបាល់ទាត់តាមភូមិ” និង “ការប្រកួតច្រៀងចម្រៀងតាមភូមិ”ជាដើមបានក្លាយជាកម្លាំងទាក់ទាញខាងវិស័យទេសចរណ៍ រហូតដល់ “ការធ្វើទេសចរតាមរយៈខ្សែភាពយន្ត”និង“ការធ្វើទេសចរណ៍តាមរយៈការប្រគំតន្ត្រី”ក្លាយជាប្រជាប្រិយភាពថ្មីខាងវិស័យទេសចរណ៍។ល។ ប្រភពធនធានវប្បធម៌ដ៏ល្អផូរផង់ និងការរចនាប្រកបដោយភាពច្នៃប្រឌិតថ្មី បានរួមបញ្ចូលក្នុងការអភិវឌ្ឍខាងវិស័យទេសចរណ៍ជាបន្តបន្ទាប់ ដែលបានណែនាំឱ្យឧស្សាហកម្មទេសចរណ៍លើកកម្ពស់គុណភាព និងបន្ថែមខ្លឹមសារឱ្យកាន់តែសម្បូរបែប ។

        “កំណាព្យនិងទីកន្លែងឆ្ងាយៗ”បានបំពេញបន្ថែមគ្នាទៅវិញទៅមក ហើយការផ្គត់ផ្គង់ខាងផលិតផលនិងគុណភាពសេវាកម្មមានសុក្រឹតភាពជាបន្តបន្ទាប់ ដែលបានជំរុញឱ្យចំនួនភ្ញៀវទេសចរដើរកម្សាននៅក្នុងប្រទេសចិននិងប្រាក់ចំណាយសរុបបានរក្សាកំណើនដោយល្បឿនលឿនបង្គួរ។ នៅឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរដើរកម្សាននៅក្នុងប្រទេសចិនគឺ៦៥២២លាននាក់ កើនឡើង១៦,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ប្រាក់ចំណាយរបស់ភ្ញៀវទេសចរដើរកម្សាននៅក្នុងប្រទេសចិនមានចំនួនសរុប ៦,៣ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៩,៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ។ ហើយភ្ញៀវទេសចរចូលដែនចិនមានចំនួនលើសពី១៥០លាននាក់ កើនឡើង១៧,១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ប្រាក់ចំណាយមានចំនួនលើសពី១៣០ពាន់លានដុល្លារអាមេរិក កើនឡើងជិត៤០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ។

        បច្ចុប្បន្ន ប្រទេសចិនបានបង្កើតជាទីផ្សារទេសចរណ៍ក្នុងស្រុកធំបំផុតនៅលើពិភពលោក ហើយបានក្លាយជាប្រភពភ្ញៀវទេសចរណ៍អន្តរជាតិធំជាងគេ និងជាគោលដៅទេសចរណ៍ដ៏សំខាន់ ដែលស្វែងរកបាននូវផ្លូវអភិវឌ្ឍខាងវិស័យទេសចរណ៍ចិនប្រកបដោយលក្ខណៈពិសេសដោយជោគជ័យ ។

        ទេសភាពដ៏គួរឱ្យទាក់ទាញនិងមុខមាត់ញញឹមប្រកបដោយភាពពេញចិត្តបានបញ្ជាក់ថា ឧស្សាហកម្មទេសចរណ៍បានរួមបញ្ចូលយ៉ាងស៊ីជម្រៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាប្រកបដោយគុណភាពខ្ពស់ ហើយអាចដើរតួនាទីកាន់តែសំខាន់ ។

        អានសៀវភៅមួយម៉ឺនក្បាល ធ្វើដំណើរឆ្ងាយសែនឆ្ងាយ។ ប្រទេសចិនដែលមានទេសភាពស្រស់ស្អាត គឺជាដំណើរដ៏អស្ចារ្យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close