សាលាក្រុងនឹង​​កែសម្រួល​ផ្លូវ​មួយចំនួន ដើម្បី​កាត់បន្ថយ​ស្ទះ​ចរាចរក្នុង​ឆ្នាំ​២០១៦​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៤ កុម្ភៈ ២០១៦) ៖ សាលា​រាជធានី​ភ្នំពេញ​និង​យក​បញ្ហា​ចរាចរណ៍​ជា​អទិភាព​ សំរាប់ ធ្វើការ​ដោះស្រាយ ការកក​ស្ទះ​​ចរាច​ណ៍​នៅក្នុង​រាជធានី​ចាប់ពី​ដើមឆ្នាំ​២០១៦​នេះ​ដែល​ ក្នុងនោះ តាម​វិថី​មួយចំនួន​តំរូវ​មិន​ឲ្យ​មាន​ការចត​យានយន្ត និង​រៀបចំ​ឲ្យ​មាន​ការចត​រថយន្ត តាម​ថ្ងៃ​សេស និង​ថ្ងៃ​គូរ ព្រមទាំង​រៀបចំ​ផ្លូវ​ឯកទិស​បន្ថែមទៀត​។

នេះ​ជាការ​លើកឡើង​របស់លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍​ក្នុង​ពិធី​បិត​សន្និបាត​បូកសរុប​វាយ​តម្លៃ​ការងារ​អប់រំ យុវជន​និង​កីឡា រាជធានី​ភ្នំពេញ និង​លើក​ទិសដៅ​ការងារ​សម្រាប់ ឆ្នាំ ២០១៥-២០១៦ កាលពី​រសៀល​ថ្ងៃទី​៣ កុម្ភៈ នៅ​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​។

​លោក ប៉ា សុជាតិ​វង្ស បាន​បន្ត​ឲ្យ​ដឹងថា ចំនួន​យាន្ត​យន្ត​ដែល​បាន​ចុះបញ្ជី​ទូទាំង​រាជធានី​-​ខេត្ត​មាន​ប្រមាណ​ជាង ៤៧ ម៉ឺន​គ្រឿង ដូច្នេះ​អាច​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរ​យ៉ាងខ្លាំង តម្រូវ​ឲ្យ​មានការ​រៀបចំ​ឡើងវិញ ចំពោះ​ផ្លូវ​មួយចំនួន​ក្នុង​ទីក្រុង ដើម្បី​កាត់ បន្ថយ​ការកកស្ទះ​ចរាចរ​។

លោក បាន​បន្តថា ទន្ទឹមនឹងនេះ សាលា​រាជធានី​បាន​លើក​ទឹក ចិត្ត​ចំពោះ​វិស័យ​ឯកជន ដើម្បី​វិនិយោគ​ក្នុងការ​សាងសង់​ចំណតរថយន្ត​ក្រោម​ដី ដើម្បី​ជួយ​កាត់បន្ថយ​ការចត​ឡាន​នៅតាម​ចិញ្ចើមផ្លូវ ដែល​នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរ​ផងដែរ​៕

1

 

Related Articles

Back to top button
Close
Close