រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវឲ្យសិស្សមកសាលារៀន ក្នុងថ្ងៃចូលឆ្នាំចិន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ មករា ២០១៦) ៖ កន្លងមកថ្មីនេះ លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអំពាវនាវទៅសិស្សានុសិស្សទាំងអស់ត្រូវមកសាលារៀន កុំគេចវេះដើរលេងមិនចូលសាលា ជាពិសេសឪពុកម្តាយ ត្រូវតាមដាននិងជំរុញឲ្យកូនមកសាលារៀនក្នុងឱកាស បុណ្យចូលឆ្នាំចិននៅថ្ងៃ៨ ខែកុម្ភៈខាងមុខនេះ ។
ការអំពាវនាវ ពី សំណាក់លោករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងខិតជិតចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយជាមួយគ្នានោះដែរ ឲ្យតែដល់ថ្ងៃចូលឆ្នាំចិន សិស្សភាគច្រើនមិនបានមករៀននោះទេ គឺពួកគេបាននាំគ្នាដើរលេង ឬទៅតាមឪពុកម្តាយចូលរួមបុណ្យចូលឆ្នាំចិនដែរ៕