សម្ដេច ហ៊ុន សែន ជូនប្រាក់៤០ម៉ឺនរៀល ដល់អ្នកធាក់ស៊ីក្លូរនៅសួនច្បារមុខផ្ទះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មករា ២០១៦) ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា នេះ សម្ដេចបានចេញដើរមកសួនច្បារក្រៅផ្ទះរបស់ សម្ដេច ដែលបានជួបជាមួយភ្ញៀវទេសចរណ៍បរទេសជាពិសេសនោះគឺសម្ដេចបានជួប ជាមួយនឹងអ្នកប្រកបរបរធាក់ស៊ីក្លូរនៅសួនច្បារក្រៅផ្ទះរបស់សម្ដេច ផងដែរ មិនត្រឹមតែប៉ុណ្ណោះសម្ដេចបានជូនប្រាក់ដល់អ្នកធាក់ស៊ីក្លូរក្នុង ម្នាក់ៗទទួលបាន៤០ម៉ឺនរៀល។ នេះបើតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេច ហ៊ុន សែន។
សារទាំងស្រុងក្នុងហ្វេសប៊ុករបស់សម្ដេច បានបង្ហាញថា «ថ្ងៃនេះពិតជាសំណាង ខំធ្វើការតាំងពីព្រឹកនិងឆ្លៀតចេញទៅសួនច្បារមុខផ្ទះ។ខ្ញុំបានជួប ទេសចរបរទេស ពិសេសបានជួបបងៗនិងអ្នកធាក់ស៊ីក្លូ២៤នាក់ ដែលផ្តល់ឱកាសឱយខ្ញុំស្វែងយល់លើការរកស៊ីការគ្រប់គ្រងនិង ការអភិរក្សស៊ីក្លូរ។សប្បាយដែលបានអង្គុយនិយាយគ្នានិងបានឧបត្ថម្ភ ក្នុងម្នាក់ៗ៤០ម៉ឺនរៀល៕