ខ្សែភ្លើងខ្សែកាប ដែលរាយប៉ាយនឹងត្រូវទម្លាក់ចុះ បង្កប់ក្នុងដីវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មករា ២០១៦) ៖ អាជ្ញាធរសាលារាជធានីភ្នំពេញបានប្រកាសប្តេជ្ញារៀបចំសណ្តាប់ធ្នាប់ខ្សែភ្លើង ខែ្សកាប ដែលកំពុងរាយ ប៉ាយលើអាកាស និងនៅលើដងផ្លូវសំខាន់ៗចំនួន៥ ឱ្យទម្លាក់ចុះដោយដាក់បង្កប់ ក្នុងដីវិញឱ្យបានរួចរាល់នៅ ក្នុងឆ្នាំ២០១៦នេះ ដើម្បីធានាបាននូវសោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ។
តាមគម្រោងការរៀបចំបណ្តាញខ្សែភ្លើង និងខ្សែកាបអុបទិចជាលើកដំបូងក្នុងរាជធានីភ្នំពេញ នេះ នឹងត្រូវផ្តើមចេញពីមហាវិថីចំនួន៥ក្នុងនោះ រួមមានមហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីម៉ៅ សេទុង មហាវិថីកម្ពុជាក្រោម និងមហាវិថីព្រះមុនីវង្ស៕