ពិធី​រាប់​បាត​ព្រះ​សង្ឃ​ ១​ម៉ឺន​អង្គ​នឹង​ចាប់​​ផ្តើម​នៅ​ម៉ោង​ ៩​ព្រឹក​នេះ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (០៣ មិថុនា ២០១៥) ៖ យោងតាម​សេចក្តីជូនដំណឹង​របស់ ក្រសួង​ធម្មការ និង​សាសនា បាន​បញ្ជាក់​ថា ព្រះសង្ឃ​១​ម៉ឺន​អង្គ និមន្ត​មកពី​បណ្តា​វត្ត​អារាម​ក្នុង​រាជធានី និង​តាម​បណ្តា​ខេត្ត ដើម្បី​បំពេញ​ព្រះ​រាជកុសល​។

ជាមួយ​គ្នា​នោះ​ដែរ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​០៣ ខែ​មិថុនា​​នេះ នា​បរិវេណ​មុខ​ព្រះ បរម​រាជ​វាំង នឹង​មាន​ព្រះរាជ​ពិធី​រាប់​បាត​ព្រះសង្ឃ​១​ម៉ឺន​អង្គ​និមន្ត​មកពី​បណ្តា​វត្ត​អារាម​ក្នុង​រាជធានី និង​តាម​បណ្តា​ខេត្ត។

សូម​ជម្រាប​ដែរ​ថា ពិធី​រាប់​បាត​ព្រះសង្ឃ​ទាំង​១​ម៉ឺន​អង្គ​នេះ គឺ​ដើម្បី​អបអរ​ព្រះរាជ​ពិធី​ដង្ហែ​គោរមងារ​ជា «​ព្រះ​ស្រី​លោក​ធម្មិករាជ​» ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ដែល​នឹងត្រូវ​​ប្រារព្ធ​ធ្វើឡើង​នៅ​ស្អែក​នេះ​ផង​ដែរ​៕

រូបសាលារាជ​ធានី​ភ្នំ​ពេញ​
រូបសាលារាជ​ធានី​ភ្នំ​ពេញ​

Related Articles

Back to top button
Close
Close