នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បងប្អូនមកលើសុខភាពរបស់សម្ដេច
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ មករា ២០១៦) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសរសេរ និងបរិយាយក្នុងគណនីហ្វេសប៊ុកសម្ដេចថា “បងប្អូនជនរួមជាតិជាទីគោរព!
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បងប្អូនមកលើសុខភាពរបស់ខ្ញុំ។ បន្ទាប់ពីការពិនិត្យដោយយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យសាំងកាពួ និង កម្ពុជាយើង។ គ្រូពេទ្យបានកំណត់ច្បាស់ថាសុខភាពខ្ញុំល្អណាស់ ទោះខ្ញុំអាយុច្រើនជាងមុនក្តី។ គ្មានប្រភេទជម្ងឺណាមួយដែលត្រូវបារម្ភនោះទេ។
គ្រូពេទ្យសប្បាយចិត្តដោយឃើញខ្ញុំឈប់ជក់បារីដែលជាផ្នែកមួយនៃភាពប្រសើរនៃសុខភាពរបស់ខ្ញុំ។ ក្រុមគ្រូពេទ្យបង្ហាញនូវការរីករាយដោយឃើញកម្លាំងដៃកម្លាំងជើងខ្ញុំនៅខ្លាំងក្នុងឋានះជាកីឡាករវាយកូនគោល។
គ្រូពេទ្យស្នើរឱ្យខ្ញុំបន្ថែមការហាត់ប្រាណដោយការហែលទឹក តែខ្ញុំប្រាប់គាត់វិញថាផ្ទះខ្ញុំអត់មានអាងហែលទឹកទេ។ ខ្ញុំប្រាប់គាត់ថាអាចបង្កើនពេលវាយកូនគោល ប្រសិនមានពេល តែខ្ញុំត្រូវសុំការអនុញ្ញាតិពីចៅៗ និងប្រពន្ឋខ្ញុំសិន ព្រោះចៅៗខ្ញុំមានពេលមករកជីតាតែថ្ងៃសំរាកពីការរៀនរបស់ពួកគេ ឯខ្ញុំក៏ត្រូវការជួបចៅៗដែរ៕
សុខភាពល្អខ្ញុំនិងបន្តរការពារសន្តិភាព និងជុំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម បំរើដល់ជាតិនិងប្រជាជនយើងជាបន្តទៀត”៕