រថ​យន្ត​ធុន​ធ្ងន់​បុក​រទេះ​លក់​លត​ឆា​ និង​កិន​ម៉ូតូ ​៤​គ្រឿង​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៣ និង ១៥​នាទី រសៀល ថ្ងៃទី​២ ខែមេសារ ថយន្ត​ធុន​ធ្ងន់​មួយគ្រឿង បាន​ជ្រុល​ចង្កូត​ទៅបុក រទេះ​លក់​លត​ឆា មីឆា និង​ជ្រុល ទៅបុក​ម៉ូតូ​ចំនួន ៤​គ្រឿង ដែល​គេ​ចត​ចោល នៅខាងមុខ​ហាង​កាហ្វេ​យីហោ សុខ ណា តាម​បណ្ដោយ ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​ ដោយសារ​ម្ចាស់​បើកបរ​ទាំង​អាការ ងងុយដេក តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់ រងគ្រោះថ្នាក់​នោះទេ។​

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-5072 បើកបរ​តាម​បណ្ដោយ​ផ្លូវ លេខ​២៧១ ក្នុងទិសដៅ​ពី​លិច​មក​កើត លុះ​មកដល់​ចំណុចកើតហេតុ ដោយមាន​អាការ​ងងុយដេក​មួយភាំង ក៏​រេ​ចង្កូត​ទៅបុក​នឹង​រទេះ​លក់​មីឆា លត​ឆា​មួយ និង​ជ្រុល​ទៅបុក​ម៉ូតូ​ចំនួន ៤​គ្រឿង​ទៀត រួមមាន​ទី​១​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1E-0413 ទី​២ ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1D-4396 ទី​៣ ម៉ាក​ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក លេខ ភ្នំពេញ 1BP-9467 និង​ទី​៤ ម៉ាក​សេ​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ សៀមរាប 1F- 9032 តែ​មិន​បណ្ដាល ឲ្យ​មនុស្ស ណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ​៕​ ហេង នាង​

1

Related Articles

Back to top button
Close
Close