ក្រ​សួង​​សុ​ខា​ភិ​បាល​​ប្រ​កាស​​លុប​បំ​បាត់​ឲ្យ​អ​ស់​​នូវ​​ឱស​ថ​​ក្លែង​ក្លាយ​​ និង​​សេ​វា​​សុ​ខា​ភិ​បាល​​ខុស​ច្បាប់

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (០៥ មករា ២០១៦) ៖ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជម្រុញសកម្មភាពលុបបំបាត់ ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់នៅឆ្នាំ២០១៦ ព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋនិងអ្នកប្រកបវិជ្ជាជីវៈពេទ្យគោរពច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អ ហើយបើមានបញ្ហាសុខភាព សូមមកប្រើប្រាស់សេវាសុខាភិបាលដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬក៏គ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។

2នៅ​ក្នុង​កិច្ចប្រជុំគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រកាលពីថ្ងៃទី៤ ខែមករា ​ម្សិល​មិញឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​​បាន​​ថ្លែង​ថា​ ​តាម​រ​បាយ​​ការ​ណ៍​របស់​​លេ​ខា​ធិ​ការ​​ដ្ឋា​​ន​​នៃ​​គណៈ​កម្ម​ការ​​នេះ​ ​ឃើញ​ថា​ ​នៅ​សល់​​សេ​វា​​ថែ​ទាំ​ ​និង​​ពិ​គ្រោះ​​ព្យា​បាល​​ខុស​ច្បាប់​ ​សរុប​ ​៩៧៣​ ​​កន្លែ​ង​ ​ដែល​​ក្នុង​នេះ​​អ្នក​ដើរ​​ចាក់​​ថ្នាំ​​អត់​​ច្បាប់​ ​មាន​ ​៦៨៤​ ​កន្លែង​ ​ក្រោយ​ពី​​បាន​​លុប​បំបាត់​ ​អស់​​ចំនួ​ន​ ​១៣៦៨​ រួច​មក​​។ ​

តាមរយៈ​ការ​បង្ហោះ របស់​ទំព័រ​ហ្វេ​សប៊ុក ក្រសួង​សុខាភិបាល បានឲ្យ​ដឹង​ពី​របាយការណ៍​ថា មកទល់ពេលនេះ សរុប​ទូទាំងប្រទេស មាន​សេវា​ថែទាំ ពិគ្រោះ​ព្យាបាល​ចំនួន ១០៤៩៥ ក្នុងនេះ​មាន ៨១​៥​៤​​​ កន្លែង ដែល​មាន​ច្បាប់ អត់​ច្បាប់ ៩៧៣ កន្លែង និង​លុបបំបាត់បាន ១៣៦៨ កន្លែង នៅក្នុង​ឆ្នាំ ២០១៥ នេះ​។ រី​ឯ​មន្ទីរ​សម្រាក​ព្យាបាល​ជម្ងឺ មាន​ចំនួន​សរុប​ទូទាំង​ប្រទេស ៤៣១ កន្លែង ក្នុងនេះ​មាន ៤​​២​៨ កន្លែង​ ដែល​​មាន​​ច្បាប់​ ​មិន​ទាន់​មាន​​ច្បាប់ ៣ កន្លែង​ ដែល​កំពុងតែ​សុំច្បាប់ ដូច្នេះស្ទើរតែ ​១០០% ដែល​មាន​ច្បាប់​នៅក្នុង​ឆ្នាំ​២០១៥៕

 

 

 

Related Articles

Back to top button
Close
Close